ឧបករណ៍បូមទឹកដោះដោយដៃកធំ

$ 762.00

ការបំបៅដោះកូនដោយទឹកដោះគឺមានសារសំខាន់ខ្លាំង ណាស់សម្រាប់ទារក ទឹកដោះម្ដាយមានផ្ទុកនៅសារធាតុ ចិញ្ចឹមយ៉ាងច្រើនដែលអាចបំពេញតម្រូវការចាំបាច់ សម្រាប់ការលូតលាស់របស់ទារក នឹងរឹងមាំបានយ៉ាងល្អប្រសើរ ។ អ្នកម្ដាយគ្រប់រូបគួរ យកចិត្តទុកដាក់ក្នុងការបំបៅដោះកូនឲ្យបានខ្ជាប់ខ្ជួន មិនថាការបំបៅដោយផ្ទាល់ ឬបូមទុកព្រោះត្រូវមមាញឹកក្នុងការបំពេញការងារក៍ដោយ។

ឧបករណ៍បូមទឹកដោះដោយដៃកធំរបស់ភិជិន មានទម្ងន់ស្រាល ងាយស្រួលតម្លើង លាងសម្អាត និងប្រើប្រាស់

កាន់តែមានភាពងាយស្រួលជាងមុនសំរាប់ការប្រើប្រាស់ ប្រដាប់បូមទឹកដោះកធំ មានទំហតូច មានទម្ងន់ស្រាល មានស្រទាប់ម៉ាស្សាទន់ ដែលជួយដល់ការរំេញាចទឹកដោះ។ ភីជេនសូមគាំទ្រដល់ការបំបៅដោះរបស់ម្តាយ។ ទឹកដោះម្តាយសំបូរដោយសារធាតុចិញ្ជឹម និងប្រូតេអុីនខ្ពស់ ជួយដល់ការលូតលាស់ទារក។
លក្ខណៈពិសេសរបស់ឧបករណ៍បូបទឹកដោះដោយដៃកធំ ៖

  • មានទម្ងន់ស្រាល
  • ងាយស្រួលក្នុងការតម្លើង
  • ងាយស្រួលក្នុងការសម្អាត
  • ងាយស្រួលក្នុងការកាន់ ងាយស្រួលក្នុងការបូម ងាយស្រួលក្នុងការប្រើប្រាស់និងរក្សាទុក
  • មានទ្រនាប់ម៉ាស្សាទន់ ដែលជួយដល់រំញោចនៃទឹកដោះ
  • គ្មានសារធាតុ BPA ដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព

របៀបសម្លាប់មេរោគ៖

  • ដោយការស្រុះ
  • ចំហុយ
  • ម៉ាស៊ីនសម្លាប់មេរោគ

 

Part Material Heat Resistance
Main Body, Flange, Stem, Hood, Cap, Bottle Stand, Handle Polypropylene 120°C
Bottle Polypropylene 110°C
Comfort ProperFit™ flange, Diaphragm, Valve, Nipple, Sealing disc Silicone Rubber 120°C