ដបស្រអាប់កតូចចំណុះ 240ml

$ 5.60

មានបទពិសោធន៍ជាង ៦០ ឆ្នាំ ក្នុង​ការស្រាវជ្រាវទៅលើចលនាបឺតតាមធម្មជាតិរបស់ទារក ដបទឹកដោះគោកតូចដែលអាចបត់បែនបានរបស់យើងគឺមានភាសភាពទន់ អាចបត់បែនទៅនឹងចលនានៃមាត់របស់ទារកបាន។ ប្រព័ន្ធខ្យល់ចេញចូល (AVS™) កាត់បន្ថយ​​ខ្យល់ចូលដប ដែលបណ្តាលឲ្យមានការរាគរូស​។ ផលិតដោយសម្ភារៈ PP (Polypropylene), ដបនេះគឺប្រើប្រាស់បានយូរ និងទម្ងន់ស្រាល។ មាន 2 ទំហំ 120ml (ក្បាលប្តូរទំហំ S) និង 240ml (ក្បាលប្តូរទំហំ M)។ ភ្ជាប់មកជាមួយក្បាលប្តូរទំហំ S ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទារកទើបនឹងកើត។ ការ​បើក​ក្បាល​ប្តូរត្រូវ​កាត់​រាង​មូល ដែល​អនុញ្ញាត​ឱ្យ​ទឹកដោះ​ហូរ​ចេញ​ជា​បន្តបន្ទាប់ និង​បន្ដិចម្ដងៗ។ ទារកទើបនឹងកើតមិនទាន់មានសាច់ដុំថ្គាមនៅឡើយ ដូច្នេះក្បាលប្តូរត្រូវបានរចនាឡើងដើម្បី គាំទ្រសមត្ថភាពបឺតរបស់ពួកគេ។

  • ជុំរុញឲ្យទារកឱ្យប្រើលំនាំបឺតធម្មជាតិ
  • ក្បាលប្តូរ Peristaltic គឺទន់ខ្លាំង និងអាចបត់បែនបាន ដើម្បីអនុញ្ញាតឱ្យមានចលនាអណ្តាតធម្មជាតិ និងរលោង
  • ប្រព័ន្ធខ្យល់ចេញចូល (AVS™) កាត់បន្ថយ​​ខ្យល់ចូលដប ដែលបណ្តាលឲ្យមានការរាគរូស​
  • ដបត្រូវបានផលិតចេញពីវត្ថុធាតុ Polypropylene (PP) ដែលធន់ ប្រើប្រាស់បានយូរ និងមានទម្ងន់ស្រាល
  • BPA Free

របៀបលាងសម្អាតផលិតផល៖

  • លាងសម្អាតភ្លាមៗបន្ទាប់ពីប្រើប្រាស់រួច
  • លាងជម្រះជាមួយទឹកក្តៅឧណ្ហៗនិងដោយប្រើប្រាស់ច្រាសសម្អាតក្បាលប្តូររបស់ភិជិន

វិធីសម្លាប់មេរោគ

  • ដោយការស្រុះ ចំហុយ និងប្រើប្រាស់បច្ចេកទេសចំហុយតាមបែបគីមី

ការស្រុះ/ចំហុយ៖ លាងសម្អាតក្បាលប្តូរឱ្យបានស្អាត រួចដាក់ក្នុងទឹក។ ដាំទឹកឲ្យពុះ ស្រុះចោលចាប់ពី 5 នាទី បន្ទាប់ពីទឹកពុះ លោកអ្នកអាចប្រើប្រាស់បច្ចេកទេសចំហុយតាមបែបគីមី ឬ ដាក់់ក្នុង​ Microwave ប្រើផលិតផលសម្លាប់មេរោគជាពិសេសសម្រាប់ដបទឹកដោះគោរបស់ទារក និងក្បាលប្តូរ។

អនុវត្តតាមការណែនាំនៅក្នុងផ្លាករបស់ផលិតផល ​ សម្រាប់ការណែនាំក្នុងការប្រើប្រាស់ផលិតផលទាំងនេះ។

Part Material Heat Resistance
Bottle Polypropylene (PP) 110°C
Nipple Silicone Rubber 120°C
Cap Polypropylene (PP) 120°C
Hood Polypropylene (PP) 120°C